khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកនាយកវិទ្យាល័យផ្គាំ នាយកកម្រង នាយកសាលាបឋមសិក្សាទាំងអស់ក្នុងឃុំ ផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ លោក ចាប សុផារិទ្ធ ស្នងការរងនគរបាលខេត្ត លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុក បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកនាយកវិទ្យាល័យផ្គាំ នាយកកម្រង នាយកសាលាបឋមសិក្សាទាំងអស់ក្នុងឃុំ ផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីស្ដាប់នូវរាល់បញ្ហាប្រឈម តម្រូវការ និងបានឆ្លើយតមដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនតាមសំណូមពរ និងពន្យល់ណែនាំ ស្ដីពីការងារត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។ នាឱកាសនោះ ឯកឧត្តម និងសហការី បានឧបត្ថម្ភលូដែលមានមុខកាត់ ១ម៉ែត្រ ចំនួន០៩កង់ ដើម្បីរំដោះទឹកចេញពីភូមិនៅរដូវវស្សាខាងមុខ និងបានឧបត្ថម្ភអាហារសាមគ្គីផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក